ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងទីរួមខេត្ត រដ្ឋបាលខេត្តព្រះវិហារដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជាសេនាធិការ បានចាប់ដំណើរការសាងសង់ផ្លូវភ្លោះ ដែលគ្រោងនឹងបញ្ចប់នៅដើមខែមករា ឆ្នាំ២០១៩ ខាងមុខ ផ្លូវភ្លោះក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារនេះមានប្រវែង ២ ១៧០ម ដោយបានរៀបសួនពុះទ្រូងផ្លូវ ដាំដើមឈើ ដាំស្មៅ និងបំពាក់បង្គោលភ្លើងបំភ្លើផ្លូវ រួមទាំងដាក់ឃើបសង្ខាង នៃចិញ្ចើមផ្លូវ ផងដែរ៕