រដ្ឋបាលខេត្តព្រះវិហារ និងមន្ទីរសាធារណការ និងដឹកជញ្ជូន បានចាប់ដំណើរការសាងសង់ផ្លូវភ្លោះ


ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងទីរួមខេត្ត រដ្ឋបាលខេត្តព្រះវិហារដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តជាសេនាធិការ បានចាប់ដំណើរការសាងសង់ផ្លូវភ្លោះ ដែលគ្រោងនឹងបញ្ចប់នៅដើមខែមករា ឆ្នាំ២០១៩ ខាងមុខ ផ្លូវភ្លោះក្នុងក្រុងព្រះវិហារ​ ខេត្តព្រះវិហារនេះមានប្រវែង​ ២​ ១៧០ម​ ដោយបានរៀបសួនពុះទ្រូងផ្លូវ​ ដាំដើមឈើ​ ដាំស្មៅ​ និងបំពាក់បង្គោលភ្លើងបំភ្លើផ្លូវ​ រួមទាំងដាក់ឃើបសង្ខាង នៃចិញ្ចើមផ្លូវ ផងដែរ៕