ឯកឧត្តម ឡី ចាន់ឆាយ និងឯកឧត្តម ផាន់ ចាន់ធុល បានធ្វើវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់


ប៉ៃលិន៖ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានធ្វើវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅវត្តរតនសោភ័ណ ក្រុងប៉ៃលិន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល ក្រុង/ស្រុក ប្រធាន អនុប្រធានមន្ទីរ កងកំលាំង គ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សា ឃុំ/សង្កាត់ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។