នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាអាស៊ី-បាស៊ីភិក (APPF) នៅសណ្ឋាគារសុខាសៀមរាប។
កិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដោយមានការចូលរួមពី លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ រដ្ឋសភា និងជាប្រធានអនុគណៈកម្មការពិធីការ និងដឹកជញ្ជូន ឯកឧត្តម នូ ផល្លា តំណាងរាស្ដ្រមណ្ឌលសៀមរាប ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត។
សូមបញ្ជាក់ផងដែរ កិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាអាស៊ី-បាស៊ីភិក (APPF) នេះ នឹងប្រព្រឹត្តិទៅនៅខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។