ឯកឧត្តមបណ្ឌិត​ អុិត​ សំហេង​ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលេីកទី៤១​ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា​


នៅព្រឹកថ្ងៃសៅរិ៍​ ១៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២​ ខែធ្នូ ឆ្នាំ ២០១៨នេះ ឯកឧត្តមបណ្ឌិត​ អុិត​ សំហេង​ ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវះ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលេីកទី៤១​ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា​ ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។