រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះយោបល់​របស់​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ អាណត្តិ​ទី​២ ក្នុង​ខណ្ឌ​ដូនពេញ


ព្រឹកថ្ងៃ​អង្គារ ០៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះយោបល់​របស់​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ អាណត្តិ​ទី​២ ក្នុង​ខណ្ឌ​ដូនពេញ ក្រោម​អធិបតីភាព​ឯកឧត្ដម សូ ម៉ារ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេចរណ៍ ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និង​មាន​ការ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​រាជធានីភ្នំពេញ ដើម្បីទទួលយកសំណួរ សំណើរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋមកពិភាក្សារកដំណោះស្រាយ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះបានផ្តោតលើ៤ចំនុចរួមមាន៖
១.ការផ្តល់សេវាសាធារណៈ(សេវាច្រកចេញ ចូលតែមួយ)
២.បញ្ហាបរិស្ថាន(សំរាម)
៣.ការងារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាពសាធារណៈ (បញ្ហាសណ្តាប់ធ្នាប់ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ)។
៤.ការងារអភិវឌ្ឍមូលដ្ឋាន (ទឹក ភ្លើង ផ្លូវ លូ និងប្រឡាយជាដើម)។