នៅថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៦:០០ ព្រឹកនាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Westerdam ដែលជានាវាទី ៣៦ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ១.៩៥៧ នាក់ (ស្រី ១.០៣៦ នាក់) និងនាវិកចំនួន ៧៧៨ នាក់ (ស្រី ១២៣ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៨:០០ ល្ងាចថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ ។