ឯកឧត្តម លឹម គានហោ បើកិច្ចប្រជុំដើម្បីបើកទស្សនៈវិស័យ និងជម្រុញអនុវត្តនូវគោលនយោបាយជាតិ ស្តីពី វិមជ្ឈការ និងវិសហមជ្ឈការ


ព្រឹកថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង កិច្ចប្រជុំមួយក្រោមអធិបតីភាពឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមគ្រប់រាជធានី-ខេត្ត ដើម្បីបើកទស្សនៈវិស័យ និងជម្រុញអនុវត្តនូវគោលនយោបាយជាតិ ស្តីពី វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងន័យធ្វើយ៉ាងណាឲ្យរាល់ការងារដែលត្រូវផ្ទេរជូនដល់ថ្នាក់ក្រោមជាតិ យកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ។ ការផ្ទេរវាជាបញ្ហាងាយស្រួលទេ តែការធ្វើកើត ឬមិនកើត វាជាបញ្ហាមួយទៀតដែលទាមទារមានការពិភាក្សា និងពិនិត្យល្អិតល្អន់ ។