ថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែមករា គ.ស.២០១៩ មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម រួមដំណើរជាមួយមន្ត្រីដែលជាតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ និងខេត្តកណ្តាល បានចុះត្រួតពិនិត្យ និងវាយតម្លៃគម្រោងសម្រាប់អនុវត្តក្នុងឆ្នាំ ២០១៩ លើទឹកដីខេត្តតាកែវ និងខេត្តកណ្តាល រួមមាន ៖
១- ស្តារប្រឡាយព្រែកតាម៉ៅ ស្ថិតក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ
២- ស្តារប្រឡាយ ដើមសំរោង ស្ថិតក្នុងឃុំព្រៃរំដេង និងឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ
៣- ស្តារប្រឡាយខ្វែងកំបុត ស្ថិតក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ
៤- ស្តារប្រឡាយដើមកកោះ ស្ថិតក្នុងឃុំត្នោត និងឃុំពារាម ស្រុកបាទី ខេត្តតាកែវ
៥- ស្តារប្រឡាយ ៧៨ និងសាងសង់ប្រឡាយបេតុង ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
៦- ស្តារប្រឡាយ ស្ទឹងតូច ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
៧- ស្តារស្ទឹងតូច និងសាងសង់សំណង់សិល្បការស្ថិតក្នុងឃុំត្រពាំងវែង និងឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
៨- ជួសជុលទំនប់អូរម្នាស់ ស្ថិតក្នុងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល
៩- ទំនប់សណ្តរព្រែកក្តាម២ ស្ថិតក្នុងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។