នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំម៉ុកម៉ារ៉េត ទីស្តីការក្រសួងបរិស្ថាន
ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រជុំពិភាក្សាក្រុមការងារត្រួតពិនិត្យនិងកែសម្រួលសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាសភាពចូលរួមពីសមាជិក សមាជិការក្រុមការងារ អង្គការ UNDP និងក្រុមមេធាវីវិស្ណុសរុបប្រមាណ៦០រូប។
កិច្ចប្រជុំនេះមានគោលបំណង៖
១-ធ្វើការណែនាំនូវសមាសភាពថ្មីរបស់ក្រុមការងារត្រួតពិនិត្យនិងកែម្រួលសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា លើសេចក្តីសម្រេចលេខ ០០២ ស.ស.រ.ប.ស្ថ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ របស់ក្រសួងបរិស្ថាន
២-ស្តាប់ការរាយការណ៍ពីវឌ្ឍនភាពការងារកន្លងមក
៣-ពិភាក្សាលើការបែងចែកភារកិច្ចទទួលខុសត្រូវការត្រួតពិនិត្យនិងកែសម្រួលសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងទិសដៅសកម្មភាពការងារបន្តរបស់ក្រុមការងារ។