នារសៀលថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យលោកស្រី FIAO Yang ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យ Funan នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ឯកឧត្តម ថេង ច័ន្ទសង្វារ អនុញ្ញាតឱ្យលោកស្រី FIAO Yang ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យ Funan នៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម
