អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង​ដី និងប្រជុំរៀបចំបែង ចែកដីសម្បទានសង្គមកិច្ច


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដឹកនាំក្រុមការងារចុះពិនិត្យទីតាំង​ដី និងប្រជុំរៀបចំបែង ចែកដីសម្បទានសង្គមកិច្ច​ សម្រាប់គោលដៅ
លំនៅដ្ឋាន និងកសិកម្ម ជូនប្រជាពលរដ្ឋអតីតរស់នៅ​ចំណុចស្វាយជ្រុំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។