ថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំទីបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមកិច្ចប្រជុំបូកសរុបការងាររបស់កងរាជអាវុធហត្ថខេត្តសៀមរាប ប្រចាំឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅផែនការងារបន្តឆ្នាំ២០១៩។ ជាមួយគ្នានេះ ក៏មានការចូលរួមពីសំណាក់ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្ត ស្នងការនគរបាលខេត្ត អភិបាលក្រុង-ស្រុក ប្រធាន-អនុ ប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ ព្រមទាំងកងកម្លាំងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត។