គំរោងសាងសង់ផ្លូវលេខ២៩មានប្រវែង៣៥០ ម៉ែត្រ ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងសម្រេចបាន១០០%ហើយ


កំពង់ឆ្នាំងៈ លោក កែវ ពៅ ប្រធានមន្ទីសាធារណ
ការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានអោយដឹងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១​៩ នេះថាៈការសាង
សង់ផ្លូវលេខ២៩ក្រាលកៅស៊ូAC ១ ខ្សែ ក្នុងភូមិឡទឹកត្រីសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ប្រវែង
៣៥០ម៉ែត្រ ក្រាលកៅស៊ូAC០,០៥ម៉ែត្រ,ទទឹង៨
ម៉ែត្រ និង ក្រាលកៅស៊ូAC៦ម៉ែត្រ ដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាពកែលំអរសោភ័ណភាព បញ្ជៀស គ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងកំពង់ឆ្នាំង។

លោកកែវ ពៅ បានអោយដឹងទៀតថាៈគំរោងនេះជាលើកទី៣ហើយដែលក្រសួងផ្តល់ថវិកាអោយខេត្តកំពងឆ្នាំង អនុវត្តគំរោងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងត្រូវបានការសហការនិងអបអរសាទរពីប្រជាពលរដ្ឋដោយអនុវត្តការ
សាងសង់ទៅបានដោយរលូនបើគិតមកត្រឹមថ្ងៃទី
២៩ ខែមករាឆ្នាំ២០១៩គឺសម្រេចបានប្រមាណ
១០០ភាគរយហើយ។

តំណាងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុន សែន,ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល,ឯកឧត្តមឈួរ ច័នឌឿន,លោកកែវ ពៅដែលបានគិតគូរនិងដោះស្រាយបញ្ហាប្រឈមនិងសំណូមពរចាំបាច់របស់ពួកគាត់បានទាន់ពេលវេលានិងសូមគោរពជូនពរសម្តេចនិងឯកឧត្តមមានសុខភាពល្អដេីម្បីបន្តដឹកនាំប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕