ឯកឧត្តមណ្ឌិត ងួន ញ៉ិល អញ្ជើញពិនិត្យការងារសាងសង់អគារសិក្សា១ខ្នង មាន៦បន្ទប់ ស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា


នាព្រឹកថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ អមដំណើរដោយ លោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ បានអញ្ជើញពិនិត្យការងារសាងសង់អគារសិក្សា១ខ្នង មាន៦បន្ទប់ ស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ចូលរួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
នាឱកាសនោះផងដែរ ឆ្លើយតបតាមសំណូមពររបស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានផ្តល់ជូនបន្ថែមនូវបង្គន់អនាម័យ១ខ្នង មាន៤បន្ទប់ ស្មើនឹងទឹកប្រាក់ចំនួន ៣,៥១២ ដុល្លារសហរដ្ឋអាមេរិក នាពេលនោះផងដែរ បន្ថែមទៀតក្រៅពីអគារសិក្សា១ខ្នង មាន៦បន្ទប់ ដែលកំពុងដំណើរការសាងសង់ តាមសំណើរសុំដើម្បីក្មួយៗសិស្សានុសិស្ស បានប្រើប្រាស់សមរម្យ ។
ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍ដល់ក្រុមការងារសាងសង់អគារសិក្សា ត្រូវពន្លឿនការសាងសង់ឱ្យបានលឿន ព្រោះក្មួយៗសិស្សានុសិស្ស កំពុងខ្វះថ្នាក់រៀន ។
អគារសិក្សានេះបានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ដែលរហូតមកដល់ពេលនេះ មានរយះពេលជិត២ខែមកហើយ ។
តាមការបញ្ជាក់របស់ក្រុមហ៊ុនសាងសង់ អគារសិក្សានេះនឹងសាងសង់រួចរាល់ជាស្ថាពរនៅដំណាច់ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។