ពិធីបិទសិក្ខាសាលា​បញ្ចប់​សាកល្បង​ការ​ប្រើប្រាស់​លើ​ឯកសារជំនួយស្តីពីការរៀន និងបង្រៀន វិទ្យាសាស្ត្រ​តាម​បែប​គោល​វិធី​ស្ទែម នៅ​មធ្យម​សិក្សា​បឋមភូមិ


កំពង់ស្ពឺ​៖ សិក្ខាសាលា​បញ្ចប់​សាកល្បង​ការ​ប្រើប្រាស់​លើ​ឯកសារជំនួយស្តីពីការរៀន និងបង្រៀន វិទ្យាសាស្ត្រ​ តាម​បែប​គោល​វិធី​ស្ទែម នៅ​មធ្យម​សិក្សា​បឋមភូមិ បានបណ្តុះបណ្តាលការ​កសាងសម្ភារ:​ស្ទែម​ STEM (Science Technology Engineering and Mathematics:​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​វិស្វកម្ម​និង​គណិតវិទ្យា​) ជំនួយដល់ការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការរៀនរបស់សិស្ស ដែលនេះគឺជាបេីកឱកាសអោយយុវជនយេីងចូលរួម
ការអប់រំSTEM​ ដេីម្បី​អភិវឌ្ឍ​ខ្លួនឯង​និង​សង្គម​ជាតិ​ ស្របតាមទិសដៅកំណែទម្រង់របស់ក្រសួងអប់រំ​ យុវជន​និង​កីឡា​ ។

ពិធីបិទបញ្ចប់នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម អ៊ឹម កុច រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នាថ្ងៃ​សៅរ៍ ៥កើត ខែ​មាឃ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​វិទ្យាល័យ​កំពង់​ស្ពឺ ខេត្ត​កំពង់​ស្ពឺ៕