កិច្ចសហការ​​ស្ដីពី​​គម្រោង​​សាង​សង់​ និង​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​ដល់​វិទ្យាស្ថាន​គរុកោសល្យ​នៅ​រាជធានី​ភ្នំពេញ និង​បាត់ដំបង​


ទីក្រុង តូក្យូ៖ ​ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំ​ដោយ​ឯកឧត្ដម​បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ បាន​ចូលរួម​កិច្ច​ប្រជុំ​​ព្រមទាំង​​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​​ភាគី​ជប៉ុន ស្តីពី​គម្រោង​​សាង​សង់​ និង​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​ដល់​វិទ្យាស្ថាន​គរុកោសល្យ​នៅ​រាជធានី​ភ្នំពេញ និង​បាត់ដំបង។ បេសកកម្ម​​ចូលរួម​កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​​ទៅ​ចាប់​ពី​ថ្ងៃអាទិត្យ ១៤​រោច ខែបុស្ស ​សៅរ៍ ៥​កើត ខែ​​មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​ទីក្រុង តូក្យូ ប្រទេស ជប៉ុន។ ​

កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្ដមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ​ ​ក្រសួង​អប់រំ យុវជន និង​កីឡា ​និង​តំណាង​ភាគី​ជប៉ុន​។ សូម​ជម្រាប​ថា តាម​រយៈ​កិច្ចព្រមព្រៀង​នេះ គម្រោង​សាងសង់​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ខែ​មីនា ឆ្នាំ​២០១៩​នេះ ដោយ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២០៕