រសៀលថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរិទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប បានដឹកនាំក្រុមការងារត្រួតពិនិត្យរួម (Joint Inspection) ដែលមានសមាសភាពចូលរួមពីតំណាង JICA, តំណាងស្ថានទូតជប៉ុន, តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង, តំណាងក្រុមហ៊ុនសាងសង់ ICB និង NCB, មន្ត្រី PMU និងមន្ត្រី PIUs ខេត្តគោលដៅនៃគម្រោង បន្តដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ ដំណាក់អំពិល, វត្តហ្លួង និងវត្តជ្រែ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមកទល់ពេលបច្ចុប្បន្ន ដំណើរការអនុវត្តគម្រោងជារួម សម្រេចលទ្ធផលបានប្រមាណ ៧២% នៃទំហំការងារសរុប ។
ឯកឧត្តម ពេជ្រ វាសនា បានដឹកនាំក្រុមការងារត្រួតពិនិត្យរួម (Joint Inspection) ចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ ដំណាក់អំពិល
