រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩សម្ដេច ពិជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូយោធាជាន់ខ្ពស់ នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវណ្ណ (Prawit Wongsuwon) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ បានចុះទស្សនាវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។