គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា បានអញ្ជេីញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុក និងអាជ្ញាធរប្រចាំច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ


នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិអូរយ៉ាដាវ នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការ បានអញ្ជេីញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុក និងអាជ្ញាធរប្រចាំច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ដឹកនាំដោយលោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ ដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅលើដំណេីការនៃការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេសឆ្លងដែន នីតិវិធីនៃការត្រួតពិនិត្យបែបបទចេញ ចូលនៅតាមច្រកទ្វាព្រំដែនអន្តរជាតិអូរយ៉ាដាវ ការផ្សព្វផ្សាយព័ត៌មាន ការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងបញ្ហប្រឈមនានាក្នុងអនុវត្តកាងារនាពេលកន្លងមក។ បន្ទាប់មកគណៈប្រតិភូក៏បានអញ្ជេីញចុះពិនិត្យជាក់ស្តែងនៃសកម្មភាពចេញ-ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ និងសកម្មភាពប្រកបអាជីវកម្មរសប់ប្រជាពរដ្ឋ(កម្ពុជា-វៀតណាម) ព្រមទាំងស្វែយល់អំពីវឌ្ឍនភាពលេីវិស័យនានានៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវផងដែរ។