ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់ ជួន ណារ៉ុន បាន​ជួបសំណេះសំណាល ជាមួយក្រុមការងារទិវាជាតិអំណាន


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រោមការដឹកនាំដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជួបសំណេះសំណាល ក៍ដូចជាផ្តល់អនុសាសន៍ ដល់ក្រុមការងារទិវាជាតិអំណាន ដើម្បីធានាបាន​ថា្យកម្មវិធីទិវាជាតិអំណានដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១០-១១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះដំណើរការដោយរលូន។

ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានមានប្រសាសន៍ផ្តោតសំខាន់ទៅលើការសិក្សា និងការអប់រំក្រៅសាលា ដើម្បីបណ្តុះបំណិនជីវិតផ្សេងៗដែលរួមផ្សំជាមួយនឹងបទពិសោធន៍ជាក់ស្តែងក្នុងជីវិត ដើម្បីឲ្យក្រុមការងារទិវាជាតិអំណានបានយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍នៃការចូលរួមសកម្មភាពការងារសង្គម៕