នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មការទី៨ នៃព្រឹទ្ធសភា បានអញ្ជេីញបេីកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាត្រៀមចុះបំពេញបេសកកម្មរបស់គណៈកម្មការ នៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដើម្បីសិក្សាឈ្វេងយល់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្តោតលើបញ្ហាសុខភាពសាធារណៈ និងគោនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៥ ខែមីនា ឆ្នាំ២០១៩ នាពេលខាងមុខនេះ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា៕
លោកជំទាវ មាន សំអាន អញ្ជេីញបេីកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
