ឯកឧត្តមអ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធីសន្និបាតបូក សរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ


រសៀលថ្ងៃព្រហស្បតិ៍ ០៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងពិធីសន្និបាតបូក សរុបសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ។

ហើយឯកឧត្តមអភិបាលបានណែនាំចំណុចសំខាន់ៗចំនួន៣ ដល់កម្លាំងនរគបាលទាំងអស់រួម មានៈ១/ត្រូវខិតខំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈពិសេសទប់ស្កាត់បទល្មើសនានា ល្បែងស៊ីសង គ្រឿងញៀន និងបន្តណែនាំអប់រំដល់ប្រជាពលរដ្ឋពីចរាចរណ៍ផ្លូវគោកឲ្យមាន ប្រសិទ្ធភាពខ្ពស់ ។២/កម្លាំងនរគបាលប៉ុស្តិគ្រប់ឃុំ ត្រូវពង្រឹងសមត្ថភាព តួនាទីភារកិច្ចរបស់ខ្លួនព្រមទាំងការចាត់តាំងឲ្យច្បាស់លាស់ ជៀសវាងការអនុវត្តការងារមិនសមស្របនិតិវិធីនិងច្បាប់ដែលបានកំណត់។៣/ត្រូវចេះប្រើប្រាស់ គ្រប់គ្រងអាវុធរបស់ខ្លួនឲ្យបានត្រឹមត្រូវ ជៀសវាងមានបញ្ហាប្រឈម កើនឡើង ឫការខ្វះខាតសម្ភារៈអាវុធនៅទីតាំងដែលបទល្មើសកើតឡើងជាយថា ។

ក្នុងពេលនោះដែរឯកឧត្តនាយឧត្តមសេនីយ៍ផ្តល់កិត្តិយសបំពាក់ឋាន្តរសិក្តិ និងប្រគល់ប័ណ្ណសសើរ នគរបាលដែលមានស្នាដៃល្អផងដែរ។