វេទិកាលើកទី១ ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា


រាជធានីភ្នំពេញ ៖ វេទិកាលើកទី១ នៃការអភិវឌ្ឍយុវជន ប្រារព្ធឡើងក្នុងគោលបំណងផ្លាស់ប្តូរនៅបទពិសោធន៍ ក៏ដូចជាព័ត៌មានទាក់ទងនឹងយុវជនរវាងក្រសួងអប់រំ យុវជន និងកីឡា ក្រុមប្រឹក្សាជាតិដើម្បីអភិវឌ្ឍយុវជន និងដៃគូអង្គការយុវជន ដើម្បីរកដំណោះស្រាយដែលអាចជួយដល់យុវជនប្រកបដោយប្រសិទ្ធិភាពសម្រាប់សតវត្សរ៍ទី២១ នេះ។

វេទិកាលើកទី១ ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា នាពេលនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសណ្ឋាគារភ្នំពេញ .

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា “ជំរឿនថ្នាក់ជាតិ នឹងអាចឲ្យយើងទទួលបានព័ត៌មានកាន់តែច្រើនពាក់ព័ន្ធនឹងយុវជន តម្រូវការរបស់យុវជន ហើយយើងនឹងយកព័ត៌មាននេះ រៀបចំជាគោលនយោបាយឆ្លើយតបនឹងការងារអភិវឌ្ឍយុវជន ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិ”៕