នាព្រឹកថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា(គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងាជាមួយក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទី១និងជំទប់ទី២ នារីឃុំ ស្មៀន នាយកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីសិក្សាឈ្វេងយល់អំពីដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(គណៈកម្មាធិការដោះស្រាយទំនាស់) បញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ នៅសាលាឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង៕
គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងាជាមួយក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទី១និងជំទប់ទី២ នារីឃុំ ស្មៀន នាយកប៉ុស្តិ៍នគរបាលរដ្ឋបាល ខេត្តព្រៃវែង
