ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានអនុញ្ញាតឱ្យលោកស្រី ស៊ូ បាម៉ូទី នាយកអង្គការ SOS អន្តរជាតិនិងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


ទីស្តីការក្រសួង: ថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុញ្ញាតឱ្យលោកស្រី ស៊ូ បាម៉ូទី នាយកអង្គការ SOS អន្តរជាតិនិងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។