តំណាង​រាស្ត្រ​ ២រូប​ ចុះប្រគល់សត្វគោចិញ្ចឹមដល់គ្រួសារក្រីក្រនៅកំពង់ឆ្នាំង


កំពង់ឆ្នាំង៖​ នាព្រឹកថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ២០១៩​ ឯកឧត្តម សុះ មុះសិន សមាជិករដ្ឋសភា​ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ (សសយក)​ បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និង​ ផ្ដល់គោចិញ្ចឹមជូនប្រជាពលរដ្ឋក្រីក្រ​ ចំនួន​ ៤០គ្រួសារ​ នៅឃុំ​ ឈូកស​ ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​។

ក្នុងឱកាសនោះ​ ក៏មានការអញ្ជេីញជាគណៈអធិបតីពីសំណាក់​ លោកជំទាវ​ ម៉ាណ​ ណាវី​ សមាជិករដ្ឋសភា​ ព្រមទាំងឯកឧត្តម​ លោកជំទាវ​ តំណាងម្ចាស់ជំនួយ​ អជ្ញាធរមូលដ្ឋាន​ និង​ បងប្អូនប្រជាពលរដ្ឋជាច្រេីនកុះករ។

ការផ្តល់ជូនសត្វគោចិញ្ចឹមនេះ​ ក្រោមគម្រោងឧបត្ថម្ភពីអង្គការមូស្លិមអេដកម្ពុជា​ ដែលមួយគ្រួសារទទួលបានសត្វគោចំនួន​ ២​ ក្បាល៕