ឯកឧត្តម នូ សាខន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ សភាពការណ៍នយោបាយថ្មីៗ ក្រោយការបោះឆ្នោត រហូតដល់បច្ចុប្បន្ន ជូនដល់មន្ត្រីគណបក្សស្រុក ឃុំ ភូមិ ក្នុងស្រុកអង្គស្នួល


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នេះ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ សភាពការណ៍នយោបាយថ្មីៗ ក្រោយការបោះឆ្នោត រហូតដល់បច្ចុប្បន្ន ជូនដល់មន្ត្រីគណបក្សស្រុក ឃុំ ភូមិ ក្នុងស្រុកអង្គស្នួល(នៅស្នាក់ការគណបក្សស្រុក)។
សមាសភាពអញ្ជើញចូលរួមមាន ៖ ឯ ឧ ខឹម ច័ន្ទគីរី ប្រធានគណៈឃោសនាអប់រំខេត្ត (ជាអ្នកផ្សព្វផ្សាយ សភាពការណ៍),ឯ ឧ ទេព សុធីរ ប្រធានមន្ទីរបក្សខេត្ត និងមន្ត្រីសំខាន់ៗក្នុងមន្ទីរបក្សខេត្ត ៣នាក់។ ដោយឡែកថ្នាក់ស្រុក ៖ លោក នឹម នីរ៉ាដេត ប្រធានគណបក្សស្រុក ,មន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ,នាយក នាយិកាសាលា គ្រប់កម្រិត និងនាយប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ សរុបវត្តមាន ៣៦៨នាក់ ។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំគណបក្សមូលដ្ឋាន,ពង្រឹងគោលជំហរ សតិអារម្មណ៍ សាមគ្គីភាពផ្ទៃក្នុង,បង្កើនជំនឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ
ក្នុងឱកាសនោះ ឯឧ បានឧបត្ថម្ភ សមាជិកចូលរួម ម្នាក់ៗ ២ម៉ឺនរៀល
សរុបថវិកាឧបត្ថម្ភ ៧ ៣៦០ ០០០រៀល ៕