ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំ មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយខេត្តក្រចេះ ចុះពិនិត្យស្ថានភាពទឹកស្រោចស្រព និងការបង្កបង្កើនផលស្រូវប្រាំង នៅប្រព័ន្ធធារាសាស្ត្រព្រែកកំពង់រាំង


អនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការចាត់វិធានការរក្សាទឹក និងដោះស្រាយទឹកជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ស្រោចស្រព និងប្រើប្រាស់ជីវភាពប្រចាំថ្ងៃនៅព្រឹកថៃ្ងពុធ ៨កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី១៣ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការបានដឹកនាំ មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយខេត្តក្រចេះ ចុះពិនិត្យស្ថានភាពទឹកស្រោចស្រព និងការបង្កបង្កើនផលស្រូវប្រាំង នៅប្រព័ន្ធធារាសាស្ត្រព្រែកកំពង់រាំង ស្រុកឆ្លូង ខេត្តក្រចេះ ដែលប្រជាកសិករកំពុងធ្វើស្រែប្រាំងលើកទី២ ជាង២០០ហិកតា។
នៅក្នុងប្រព័ន្ធនេះ ប្រជាកសិករមានទឹកប្រើប្រាស់គ្រប់គ្រាន់ ពុំមានបញ្ហាសម្រាប់ដំណាំ និងការប្រើប្រាស់ប្រចាំថ្ងៃឡើយ។