អគ្គនាយកអគ្គិសនីកម្ពុជាពិភាក្សាជម្រើសដាក់នាវារោងចក្រថាមពលរបស់ក្រុមហ៊ុនប្រទេសតួរគីជាវិធានការបន្ទាន់បន្ថែមដើម្បីដោះស្រាយបញ្ហាខ្វះអគ្គិសនីសម្រាប់រដូវប្រាំងនៅកម្ពុជា


អគ្គនាយកអគ្គិសនីកម្ពុជាពិភាក្សាជម្រើសដាក់នាវារោងចក្រថាមពលរបស់ក្រុមហ៊ុនប្រទេសតួរគីជាវិធានការបន្ទាន់បន្ថែមដើម្បីដោះស្រាយបញ្ហាខ្វះអគ្គិសនីសម្រាប់រដូវប្រាំងនៅកម្ពុជា។ ជម្រើសនេះមានថ្លៃដើមខ្ពស់ជាងជម្រើសដទៃ ប៉ុន្តែអាចឆាប់បានប្រើក្នុងខណៈកម្ពុជារង់ចាំការបញ្ចប់ការសាងសង់ប្រភពផ្សេងទៀតដែលកំពុងតែអនុវត្ត។ លោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតតួរគីនិងក្រុមហ៊ុននឹងរៀបចំសំណើថ្លៃជូនរាជរដ្ឋាភិបាលពិនិត្យក្នុងសប្តាហ៍ក្រោយនេះ។ ការខ្វះថាមពលក្នុងរដូវប្រាំងនេះដោយសារកត្តាអាកាសធាតុក្តៅខុសប្រក្រតី និងកំណើនតម្រូវការថាមពលខ្ពស់គំហុកក្រោយការបោះឆ្នោត ២០១៨។