ការដ្ឋានកាយស្តារសំរាម និងភក់ នៅប្រឡាយស្ទឹងមានជ័យ


គិតត្រឹមថ្ងៃទី១៧ខែមីនាឆ្នាំ២០១៩នេះ ការដ្ឋានកាយស្តារសំរាម និងភក់ នៅប្រឡាយស្ទឹងមានជ័យ សម្រេចបានបរិមាណ ៤២.៧៨១ម៉ែត្រគូប នៃគម្រោងសរុប ៤៨.២៣៩ម៉ែត្រគូប ត្រូវជា ៨៩% ។
គម្រោងកាយស្តារប្រឡាយស្ទឹងមានជ័យនេះ មានប្រវែង ១.៤៩៨ម ចាប់ពីស្ពានអាកាសស្ទឹងមានជ័យ ដល់ផ្លូវលេខ ៣៧១ សម្រាប់ដោះស្រាយទឹកលិចនៅផ្លូវលេខ ២០០៤ ស ឡា តំបន់ខាងកើតព្រលានយន្តហោះ ខណ្ឌសែន សុខ និងខណ្ឌពោធិ៍សែនជ័យ ។