ឯកឧត្ដម ឡុង សុវណ្ណ និងឯកឧត្តម អ៊ុន ចាន់ដា បានបើក សម័យប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារត


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០១៩ នៅសាលប្រជុំជាន់ ទី៣ រដ្ឋបាលខេត្តព្រះវិហារ បានបើក សម័យប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ-អង្គ ភាពជំនាញជុំវិញខេត្ត។

សម័យប្រជុំសាមញ្ញលើកទី៥៨នេះ មានរបៀបវារៈ ចំនួន៤ គឺ
ទី១ ៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណក់ហេតុ ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី០២។
ទី២ ៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តព្រះវិហារ។
ទី៣ ៖ ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះវិហារ។
ទី៤ ៖ បញ្ហាផ្សេងៗ ជម្រាបជូនអំពី
-ត្រៀមរៀបចំកម្មវិធីចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ កងកម្លាំងតាមបណ្ដោយព្រំដែន អ្នកមានជំងឺ កុមារកំព្រា និងជនពិការ។
-ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤-១៦ ឆ្នាំ២០១៩៕