គណៈកម្មការទី១០ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩ គណៈកម្មការទី១០ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីពិនិត្យឆ្លងរបាយការណ៍សកម្មភាពប្រចាំខែមីនា ឆ្លងរបាយការណ៍នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ ព្រឹទ្ធសភា និងឆ្លងរបាយការណ៍ថវិកាប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា៕