ឯកឧត្តម គឹម សន្តិភាព រួមជាមួយឯកឧត្តម អ៊ុក សាវុធ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយតំណាងអយ្យការរាជធានីខេត្ត


ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមជាមួយឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយតំណាងអយ្យការរាជធានីខេត្ត ដើម្បីពិនិត្យលើបញ្ជីស្នើសុំអនុគ្រោះទោសសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នាទីស្តីការក្រសួងយុត្តិធម៌ ៕