ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងថ្នាក់ដឹកនាំខេត្តកោះកុង ព្រមទាំងអនុព័ន្ធយោធានៃបណ្តាប្រទេសជាមិត្ត ចុះត្រួតពិនិត្យនិងទទួលទានអាហារថ្ងៃត្រង់នៅ កោះគូស្រូវី ហៅកោះឆ្លាម (Rocher Kusrovie)។ វាគឺជាកោះតូចមួយក្នុងចំណោមកោះជាច្រើនទៀត ដែលស្ថិតនៅក្នុង ខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា។ កោះនេះ មានទទឹងប្រវែង ៧៥ម៉ែត្រ បណ្តោយ ១២០ម៉ែត្រ និងកម្ពស់ ១៣ម៉ែត្រ ហើយមានចម្ងាយ ៣៤ម៉ាយល៍ ពីក្រុងខេមរភូមិន្ទ និង ២២ម៉ាយល៍ ពីកោះស្តេច។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចុះត្រួតពិនិត្យនិងទទួលទានអាហារថ្ងៃត្រង់នៅ កោះគូស្រូវី ហៅកោះឆ្លាម
