នៅរសៀលនេះ ថៃ្ងព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី៤ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារមន្រ្តី មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យទឹកស្ទឹងមង្គលបូរី និងការដ្ឋានសាងសង់ស្ថានីយ៌បូមទឹក នៅភូមិម៉ៅ ចំនួន ០១កន្លែង និងនៅភូមិប៊ួរ ចំនួន ០១កន្លែងទៀត ស្ថិតក្នុងឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ការដ្ឋានទាំងពីរ នេះសម្រេចបាន ៨០ភាគរយហេីយ។ ក្រុមការងារ មន្ទីរធនធានទឹកខេត្ត ក៏បានបន្តចុះពិនិត្យសំណង់សិរីមង្គល នៅឃុំគយម៉ែង ដែលប្រសព្វនឹងស្រុក២គឺ ស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ដែលសំណង់កាត់ស្ទឹងនេះសម្រេចបាន ៩៥ភាគរយហេីយ។
ក្រុមការងារមន្រ្តី មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យទឹកស្ទឹងមង្គលបូរី
