ឯកឧត្តម យន្ត មីន បានជួបសំណេះសំណាលជាមួយគណៈប្រតិភូខេត្តគៀងយ៉ាងប្រទេសវៀតណាម


ខេត្តព្រះសីហនុ៖ល្ងាចថ្ងៃទី៤ខែមេសាឆ្នាំ២០១៩
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានជួបសំណេះ
សំណាលជាមួយគណៈប្រតិភូខេត្តគៀងយ៉ាងប្រទេសវៀតណាម ដឹកនាំដោយលោកស្រី ដាំង ទ្វៀត អែម អនុរដ្ឋលេខា
គណកម្មាធិការបក្សប្រធានក្រុមប្រឹក្សាខេត្តគៀនយ៉ាងក្នុងដំណើរទស្សនៈកិច្ចនិងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានសំដែងការស្វាគមន៍ចំពោះគណៈប្រតិភូខេត្តគៀងយ៉ាងតែងបានមកជូនឆ្នាំថ្មីថ្នាក់ដឹកនាំនិងប្រជាពរដ្ឋខេត្តព្រះសីហនុនាឆ្នាំនេះ។ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា៖ ចំណងមិត្តភាព សាមគ្គីភាព កម្ពុជា វៀតណាមនឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃនិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជួយគ្នាដើម្បីអភិវឌ្ឍប្រទេសជាតិអោយរីកចំរើនទាំងអស់គ្នា។

គួរបញ្ជាក់ថាក្នុងដំណើរជូនពរនាឱកាសឆ្នាំនេះក្រៅពីខេត្តព្រះសីហនុលោកស្រីមានគោបំណងទៅបណ្តាខេត្តមួយចំនួនទៀតដូចកែប កំពត កោះកុងនិងច្រកទ្វារអន្តរជាតិព្រែកចាក
ផងដែររៀងរាល់រដូវចូលឆ្នាំថ្មីប្រពៃណីជាតិថ្នាក់ដឹកនាំខេត្តជាប់ព្រំដែនតែងចាត់តាំងគណៈប្រតិភូដើម្បីសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីទៅវិញទៅមកក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរិតចំណងមិត្តភាពសាមគ្គីភាពអោយកាន់តែរឹងមាំថែមទៀតក្នុងនាមជាខេត្តជាប់ព្រំដែនជាមួយគ្នាដែលធ្លាប់មានទំនាក់ទំនងគ្នាល្អប្រសើរជាយូរយារមកហើយ។

តាមរយៈវប្បធម៌ជូនពរគ្នាទៅវិញទៅមកនេះភាគីខេត្តគៀងយ៉ាងនិងខេត្តព្រះសីហនុបានប្តេជ្ញាចិត្តរួមគ្នាថានិងបង្កើនចំណងសាមគ្គីភាពមិត្តភាពសហប្រតិបត្តិការជាមួយគ្នាអោយកាន់តែរឹងមាំនិងស្អិតរមួត។