ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ បានជួបប្រជុំពិភាក្សា និងសម្របសម្រួលជាមួយប្រជាពលរដ្ឋមកពីស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅជាង៤០០នាក់


ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ បានជួបប្រជុំពិភាក្សា និងសម្របសម្រួលជាមួយប្រជាពលរដ្ឋមកពីស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅជាង៤០០នាក់ ពាក់ព័ន្ធនិងការរស់នៅលើទំនប់៩២ និងប្រលាយ៦៣ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធផងដែរ។