ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត​ ប៊ិន ឈិន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមទ្ធិផលនានា ក្នុងវត្តអង្គសិរិមាលី ស្ថិតនៅឃុំព្រៃខ្លា ស្រុកកោះអណ្ដែត


នាព្រឹកថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ​ រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋ មន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ រួមជាមួយ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងលោកជំទាវ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមជាមួយលោកតាជី យាយជី ពុទ្ធបរិស័ទ្ធជិតឆ្ងាយ និងប្រជាពលរដ្ឋចូលរួមជាច្រើនកុះករ បាន អញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់នូវសមទ្ធិផលនានា ក្នុងវត្តអង្គសិរិមាលី ហៅវត្តសំភ្លី ស្ថិតនៅ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត។
បន្ទាប់ពី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ ក្នុងខេត្តតាកែវ និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ គឺបានដើរ ទន្ទឹមគ្នា ។

នាឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការ​ ប៊ិន ឈិន បានមានប្រសាសន៍ថា ហេដ្ឋារចនា សម្ព័ន្ធដ៏ស្កឹមស្កៃ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលលេចជារូបរាងនាឱកាសនេះ បានបង្ហាញពីការរីក ចម្រើនវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាកម្លាំងចលករ ដឹកនាំក្រមចរិយា ធម៌សង្គម ឲ្យមនុស្សគ្រប់រូបដើរតាមផ្លូវល្អ ធ្វើអំពើល្អ ស្គាល់បាប ស្គាល់បុណ្យ មិនតែប៉ុណ្ណោះព្រះពុទ្ធ សាសនា បានចូលរួមបំពេញកុសលទាំងឡាយ ដើម្បីជាគុណប្រយោជន៍ ដល់មនុស្សឲ្យចេះស្គាល់ ខុស ស្គាល់ត្រូវ ចេះសាមគ្គីភាព រួមគ្នាថែរក្សានូវសុខសន្តិភាព ស្ថិរភាព ដើម្បីលើកស្ទួយការកសាង ជាតិឆ្ពោះទៅរកសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍ ប្រជាពលរដ្ឋបានថ្កុំថ្កើនរុងរឿងសំបូរសប្បាយ ក្រោមការ ដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា ដែលបានធ្វើការកសាងប្រទេសតាំងពីបាតដៃទទររហូតដល់មានការរីកចំរើន រំលេចមុខមាត់ លើឆាកអន្តរជាតិ ក្នុងសកលលោក ៕