សិក្ខាសាលា ស្ដីពី ការងារសុខភាពសិក្សាសម្រាប់ការគ្រប់គ្រងតាមសាលារៀនជូនដល់មន្ត្រីសុខភាពសិក្សាថ្នាក់ជាតិ


រាជធានី ភ្នំពេញ ៖ សិក្ខាសាលា ស្ដីពី ការងារសុខភាពសិក្សាសម្រាប់ការគ្រប់គ្រងតាមសាលារៀនជូនដល់មន្ត្រីសុខភាពសិក្សាថ្នាក់ជាតិ ប្រារព្ធឡើង ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ​សុខភាពសិក្សា សម្រាប់ ការគ្រប់គ្រងតាមសាលារៀន ដើម្បីចូលរួមចំណែកធ្វើឲ្យការអប់រំនៅកម្ពុជាមានគុណភាពសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។

កិច្ចប្រជុំ នាពេលនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោក ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ វត្តមាន ថ្នាក់ដឹកនាំមន្ត្រីជំនាញនៃ នាយដ្ឋាន សុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា និងតំណាងអង្គការដៃគូពាក់ព័ន្ធ នាថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសណ្ឋាគារកាំបូឌីយ៉ាណា៕