នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Viking Orion ដែលជានាវាទី ២៧ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


វេលាម៉ោង ១២:០០ ព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Viking Orion ដែលជានាវាទី ២៧ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ៨៩៤ នាក់ (ស្រី ៤៧១ នាក់) និងនាវិកចំនួន ៤៦០ (ស្រី ៩០ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២៣:០០ ល្ងាចថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩ ដោយឆ្ពោះទៅកាន់កំពង់ផែ Ho Chi Minh ប្រទេសវៀតណាម ។