ខុទ្ទកាល័យ សម្តេចប្រធានព្រឹទ្ធសភា នាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ


រសៀលថ្ងៃអង្គារ៍ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី៩ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យ សម្តេចប្រធានព្រឹទ្ទសភាឯកឧត្តម ឈី ហុង ទីប្រឹក្សាសម្ដេចភក្ដី និងក្រុមការងារបាននាំយកបច្ច័យទេយ្យវត្ថុ និងអង្ករ ១តោនរបស់សម្តេចប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអម្ពរផល ហៅវត្តចុងកោះ ដែលស្ថិតក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្រាប់ដោះស្រាយប្រើប្រាស់ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ដែលនឹងឈានចូលមកដល់នាពេលខាងមុខឆាប់ៗនេះ…៕
បន្ទាប់មកទៀត លោកជំទាវនាយិការងខុទ្ទកាល័យបានឧបត្ថម្ភប្រាក់ចំនួន៥លានរៀលជូនបងប្អូនជាកីឡាករទូកង ដែលមានឈ្មោះ “ផលបុរីសែនជ័យ”។