កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តរបស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី


នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តរបស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីក្រោមអធិបតីភាពឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តរតនគិរី ។

កិច្ចប្រជុំនោះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ដែលមានការចូលរួមពីសំណាក់ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជា
ជនកម្ពុជាចុះជួយខេត្តរតនគិរី និងឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាលគណ បក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានគណបក្សសាខាមន្ទីរ អង្គភាព ប្រធានគណបក្សសាខាក្រុង~ស្រុក សមាជិកសមាជិកាគណបក្សសរុបប្រមាណ១១៥ ក្នុងនោះស្រី១៣រូបចូលរួមផង ដែរ៕