ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខ័ន្ធ លោកព្រិន្ទបាលទោ ប្រាក់ សុខុម


ខេត្តព្រះវិហារ៖នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ អមដំណើរដោយ នាយទាហាន តំបន់សឹក ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខ័ន្ធ លោកព្រិន្ទបាលទោ ប្រាក់ សុខុម ភេទប្រុស អាយុ៤៥ឆ្នាំ អង្គភាពវរសេនាតូចលេខ២ បានទទួលមរណៈភាពកាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត នឹងបាននាំយកនូវសម្ភារចូលបុណ្យមួយចំនួនរួមមាន ៖ ទឹកផ្លែឈើ ២កេស អង្ករ២បេ មី២កេស ទឹកសុទ្ធ២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ និងថវិកា ៦០០,០០០ រៀល និងលោកតាអាចារ្យកំពុងរៀបចំបុណ្យចំនួន ២នាក់ ក្នុង១នាក់ៗ ទទួលបានថវិកា ៥០,០០០រៀល ។

បន្ទាប់មក ឯកឧត្ដម មេបញ្ជាការ បានបន្តដំណើរចុះត្រួតពិនិត្យប្រព័ន្ធលេណដ្ឋានជួរមុខតាមខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចំនុចភ្នំអានសេះ អង្គភាព វរសេនាតូចលេខ២ និងបានផ្តល់ថវិកាចំនួន ៨០០ដុល្លារ សម្រាប់កសាងប្រព័ន្ធលេណដ្ឋាន និងជូន យោធិននៅប្រចាំចំនុចភ្នំដោះក្រមុំចំនួន ៥០,០០០រៀលផងដែរ ។