ឯកឧត្តម ហឿង សុផុន អញ្ជើញជាអធិបតី ក្នុងពិធីផ្តល់អំណោយកង់ជូនសិស្សានុសិស្សចំនួន៤០០គ្រឿង


តាកែវ ៖ថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ហឿង សុផុន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងពិធីផ្តល់អំណោយកង់ជូនសិស្សានុសិស្សចំនួន៤០០គ្រឿង នៅឃុំពេជ្យសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។​

អំណោយនេះជាអំណោយរបស់មូលនិធិមជ្ឈមណ្ឌលរៀបចំចំណតកង​តាមរយៈអង្គការ​កុគីសៃ KJO របស់ប្រទេសជប៉ុន គិតមកដល់ពេលនេះអង្គការកុគីសៃបានផ្តល់កង់ជូនកុមារកម្ពុជាបានចំនួន៦៩លើកហើយ៕