ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីបចេ្ចកទេស បានចុះត្រួតពិនិត្យការងារស្ថាបនាប្រឡាយមេស្ទឹងតូច


នៅរសៀលថៃ្ងអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី២៣ ខែមេសា ឆ្នាំ២០១៩ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីបចេ្ចកទេស បានចុះត្រួតពិនិត្យការងារស្ថាបនាប្រឡាយមេស្ទឹងតូច ពីបេតុងសសៃដែក និងការងារសាងសង់សំណង់សិល្បការ ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដែលការងារ រួមមាន៖
– ស្ថាបនាប្រឡាយបេតុងប្រវែង ៨៥០ម៉ែត្រ
– សាងសង់សំណង់សិល្បការចំនួន ០៤កន្លែង
ប្រឡាយនេះមានតួនាទីជួយដោះទឹកជំនន់មួយផ្នែកពីស្ទឹងព្រែកត្នោត ត្រង់ទំនប់ ៧មករា រួចហូរចាក់ ទៅទន្លេបាទី។ គិតមកដល់ពេលនេះការងារសាងសង់ សម្រេចបាន ៤០% នៃការងារ។