ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានទទួលជួប លោកស្រី Joni Simpson អ្នកជំនាញជាន់ខ្ពស់លើការងារ សមភាពយេនឌ័រ និងមិនរើសអើងរបស់អង្គការ ILO ប្រចាំតំបន់ និងសហការីចូលជួបសម្តែងការគួរសម


នារសៀលថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានទទួលជួប លោកស្រី Joni Simpson អ្នកជំនាញជាន់ខ្ពស់លើការងារ សមភាពយេនឌ័រ និងមិនរើសអើងរបស់អង្គការ ILO ប្រចាំតំបន់ និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

អង្គការ ILO គឺជាដៃគូរអភិវឌ្ឍន៍ដ៍សំខាន់របស់ក្រសួងក្នុងការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច។ ក្នុងជំនួបពិភាក្សាការងារនេះក្រសួងបានសំដែងនូវការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយ ILO លើការងារកែលម្អជីវភាពរស់នៅ និងលើកកម្ពស់គុណភាពនៃជីវិតរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។