ឯកឧត្តមម៉ែន ស៊ីផាន់ បានជូនដំណើរនិវត្តន៍របស់លោកជំទាវ ប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍APF


នាព្រឹកថ្ងៃច័ន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៧:០០ ឯកឧត្តម
ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការ និង
អភិវឌ្ឍន៍ នៃក្រុមសភាជាតិកម្ពុជានៃសភានិយាយភាសាបារាំងAPF បានជូនដំណើរនិវត្តន៍របស់លោកជំទាវ ANGELIQUE NGOMA ប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍APF នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។