កិច្ចប្រជុំពិភាក្សាលើឯកសារបច្ចេកទេសរបស់គម្រោងលើកកម្រិតផ្លូវជាតិលេខ៤៨


នាព្រឹកថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៩: ០០ ព្រឹក នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងគម្រោង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាលើឯកសារបច្ចេកទេសរបស់គម្រោងលើកកម្រិតផ្លូវជាតិលេខ៤៨ (Concept of Detailed Design of Upgrading of National Road 48 Project) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគម្រោងទាំងអស់។

កិច្ចពិភាក្សានេះរៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យលើបច្ចុប្បន្នភាពនៃការអនុវត្តគម្រោង និងពិនិត្យមើលឯកសារលម្អិតលើគម្រោងលើកកម្រិតផ្លូវជាតិលេខ៤៨ដែលបានរៀបចំឡើងដោយក្រុមហ៊ុនផ្ដល់ប្រឹក្សា Korea Consultants International (KCI)។

បន្ទាប់ពីកិច្ចពិភាក្សានេះ ក្រុមការងាររបស់ក្រសួងក៏បានពិភាក្សាលម្អិតជាមួយក្រុមហ៊ុន ផ្ដល់ទីប្រឹក្សា Korea Consultants International (KCI) ដើម្បីពិនិត្យ និងផ្តល់អានុសាសន៍មួយចំនួនលើផ្នែកបច្ចេកទេសសំខាន់ៗពាក់ព័ន្ធផងដែរ ៕