ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានអនុញ្ញាតឱ្យ អ្នករាយការណ៍ពិសេស អ.ស.ប.ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាការងារ


នាព្រឹកថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស អ.ស.ប.ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបពិភាក្សាពាក់ព័ន្ធលើការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ) ២០១៩_២០២៣ និងផែនការយុទ្ធសាស្ត្រនានា ឆ្លើយតបទៅនឹងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០, ការរៀបចំរបាយការណ៍វាយតម្លៃថ្នាក់ជាតិដោយស្ម័គ្រចិត្ត (Voluntary National Review 2019, VNR 2019) សម្រាប់វេទិកានយោបាយកម្រិតខ្ពស់(High Level Political Forum-HLPF) នៅបុរីញូយ៉ក ក្នុងខែកក្កដា ឆ្នាំ២០១៩ និងលើការងារពាក់ព័ន្ធជំរឿនទូទៅនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាទីស្តីការក្រសួងផែនការ។